ពន្លឺនៃសន្តិភាព – កម្មវិធីតន្ត្រីសប្បុរសធម៌បុណ្យណូអែល 

នៅរដូវបុណ្យណូអែលនេះ យើងមករួមគ្នាតាមរយៈតន្ត្រី ដើម្បីចែករំលែកក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងសន្តិភាព ដោយរំលឹកថា ក្តីមេត្តា និងការរួបរួមគ្នា មានអំណាចយ៉ាងខ្លាំង។
កម្មវិធីតន្ត្រីសប្បុរសធម៌នេះ ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់អ្នកដែលបានគេចផុតពីសង្គ្រាម—អ្នកដែលបានបាត់បង់ផ្ទះសម្បែង សុវត្ថិភាព និងសន្តិភាពក្នុងជីវិតរបស់ពួកគេ។ តាមរយៈសំឡេងតន្ត្រី យើងសង្ឃឹមថានឹងនាំមកនូវការលួងលោម ការព្យាបាលចិត្ត និងសារថា ពួកគេមិននៅឯកោក្នុងពិភពលោកនេះទេ។
សូមឲ្យតន្ត្រីក្លាយជាពន្លឺ ដែលព្យាបាលបេះដូង និងភ្ជាប់យើងទាំងអស់គ្នាជាមួយសន្តិភាព និងសេចក្តីស្រឡាញ់។ 

Light of Peace Christmas Benefit Concert 

This Christmas, we come together through music to share hope, love, and peace—reminding ourselves of the power of unity and compassion.
We are organizing a charity concert to support people who have escaped from war—those who have lost their homes, their safety, and their sense of peace.
Through music, we aim to bring comfort, healing, and a message that they are not alone.
Let every melody be a prayer for peace, and every moment a symbol of love and solidarity. Let music be the light that heals hearts and unites us all. 

